សមាគមនអ្នកជំនាញអចលនទ្រព្យកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដើម្បីជំរុញអភិវឌ្ឍន៍សមត្ថភាពភ្នាក់ងារនានាអចលនវត្ថុក្នុងស្រុក និងមានបំណងចង់ឃើញអ្នកផ្តល់សេវាកម្មទាំងអស់នៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចបម្រើអតិថិជនក្នុងសមត្ថភាពជំនាញក្រមសីលធម៌សុចរិតនិងគណនេយ្យភាពសង្គម។
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមនអ្នកជំនាញអចលនទ្រព្យកម្ពុជា បានរៀបចំកិច្ចប្រជុំតែងតាំងប្រធានក្រុមហ៊ុន ហ៊ួត ជា លោកឧកញ៉ា ហ៊ួត ជា ទទួលជាប្រធានកិត្តិយសរបស់សមាគម។
ឧកញ៉ា ហ៊ួត ជា បានថ្លែងថា អរគុណសំរាប់សមាគមជំនាញអចលនទ្រព្យកម្ពុជា ដែលបានផ្តល់ ទំនុកចិត្តតែងតាំងរូបខ្ញុំជាប្រធានកិត្តិយសរបស់សមាគម។
សូមបញ្ជាក់ថា លោកអ្នកអាចចូលរួមជាសមាជិកបាន ដោយមានអត្ថប្រយោជន៍ជាច្រើន ហើយលោកអ្នកនឹងចូលរួមក្នុងបណ្តាញទំនាក់ទំនង ភ្នាក់ងារអចលនទ្រព្យ ហើយលោកអ្នកអាច លើករាល់ក្តីបារម្ភរបស់អ្នក និងការចូលរួមរបស់ លោកអ្នក ទៅក្នុងវិស័យអចលនទ្រព្យឧស្សាហកម្ម។ លោកអ្នក នឹងត្រូវបានការពារ និងសម្របសម្រួល ពីសមាគម តាមរយៈការសហការគ្នា៕