ការហៅងារឯកឧត្តម លោកជំទាវ ត្រូវបានពលរដ្ឋយល់ថាសម្រាប់ហៅមន្រ្តីដែលមានឋានៈខ្ពង់ខ្ពស់។
ឯកឧត្តម លោកជំទាវ ជាគោរមងារដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្។
គោមងារនេះអាចហៅបានសម្រាប់ឥស្សរជនដែលមានតួនាទីនិងតំណែងស្មើ៖
- ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
- នាយករដ្ឋមន្ត្រី
- ឧបនាយករដ្ឋមន្ត្រី
- ទេសរដ្ឋមន្ត្រី
- រដ្ឋមន្ត្រី
- រដ្ឋលេខាធិការ
- អនុរដ្ឋលេខាធិការ
- អគ្គនាយក
- សមាជិករដ្ឋសភា និងព្រឹទ្ធសភា
- ឯកអគ្គរាជទូត
- ក្រុមប្រឹក្សារាជធានី ខេត្ត
- អភិបាលរាជធានី ខេត្ត
ក្នុងកងកម្លាំងប្រដាប់អាវុធវិញ អ្នកមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើបម្រើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ លុះត្រាណាមានតួនាទីជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។
នៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរង មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។
បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕