គ្រប់គ្នាតែងមានការហត់នឿយដោយសារការបំពេញការងារផ្សេងៗ ហេតុដូច្នេះ បញ្ហាស្ត្រេសប្រាកដកើតឡើង ធ្វើឲ្យយើងតប់ប្រម៉ល់ ធុយថប់អារម្មណ៍ជាក់ជាមុនខាន គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។
លោកជំទាវ តាំង ហ្គិចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប បានលើកឡើងលើបណ្តាញសង្គមថា Stress គឺជាជំងឺរបស់មនុស្សលោភលន់។ មនុស្សដែលមានភាពលោភលន់នឹងកើតមានជំងឺស្ត្រេស។ ហើយលោកជំទាវបានបង្ហាញ ៥ចំណុចខាងក្រោម៖
១- មានលុយច្រេីនហេីយក៏ stress ព្រោះគិតថាមិនទាន់គ្រប់ ត្រូវប្រឹងរកថែម
២- ទោះបានប្រពន្ធរឺប្តីល្អហេីយក៏នៅតែstressព្រោះឈ្លោះប្រកែកគ្នារាល់ថ្ងៃដោយសារចង់កែគ្នា
៣- មានកូនល្អហេីយក៏នៅតែចូលចិត្តយកទៅប្រៀបនិងកូនអ្នកដ៏ទៃ stressដដែល
៤- ឃេីញគេប្រេីរបស់ល្អចង់បានដែរ ក៏stress .
៥- ហិរញ្ញវត្ថុ , គ្រួសារ, សំភារះនិយម, ការទាមទារដែលគ្នានព្រំដែន បានធ្វេីអោយមនុស្សបាត់បង់សេចក្តីសុខដោយមិនដឹងខ្លួន , មិនមែនបរិយាកាសជំុវិញខ្លួនធ្វេីអោយយេីងstress ទេ , តែ យេីងខ្លួនឯងបានសន្សំstress ដោយមិនដឹងខ្លួន
លោកជំទាវថ្លែងថា ដូច្នេះ ចូររីករាយនូវអ្វីដែលអ្នកមាន នោះអ្នកគ្មានថ្ងៃstress ទៀតទេ៕