ក្រុមហ៊ុនប្រមូលសំរាម ចំនួន ៣ នឹងចាប់ផ្តើមប្រតិបត្តិការប្រមូលសំរាមក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីសាលារាជធានីភ្នំពេញបានផ្តល់សិទ្ធិបែងចែកតំបន់គ្នា ដើម្បីធ្វើសកម្មភាពប្រមូលសំរាម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រុមហ៊ុនទាំង ៣ មាន ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។
កន្លងមកក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញគឺមានតែមួយគត់ គឺក្រុមហ៊ុនស៊ីនទ្រី តែដោយសារការពង្រីកទីក្រុង និងការកើនឡើងសំរាម រាជរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីមកជំនួស និងបែងចែកការប្រមូលសំរាមនៅរាជធានីភ្នំពេញជា ៣តំបន់ផ្សេងៗគ្នា៕