ប្រទេសឥណ្ឌា បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយសែនដូស មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្ថានទូតឥណ្ឌានៅថ្ងៃនេះបានបញ្ជាក់ថា ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩
ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ៕