​អ្នកស្រាវជ្រាវ​៖​ ចង់​ពង្រីក​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់ កម្ពុជា​ត្រូវមាន​ផែ​ទឹក​ជ្រៅ​

សង្គម​ និង​សេដ្ឋកិច្ច

​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានថ្លែងថា ចង់​ពង្រីក​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់ កម្ពុជា​ត្រូវមាន​ផែ​ទឹក​ជ្រៅ​ដើម្បី​ឲ្យ​នាវា​កម្រិត​ខ្ពស់​ចូល​បាន។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person and standing

​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​រូបនេះបន្តថា​ ១០០​រថភ្លើង​ទើបបាន​១​កប៉ាល់ ១០០​ឡាន​ទើបបាន​រថ​ភ្លើង បើ​តម្លៃ​ដឹក​កាន់តែ​ខ្ពស់​ចំណាយ​ថ្លៃដើម​កាន់តែ​ខ្ពស់ ការប្រកួតប្រជែង​ទីផ្សារ​កាន់តែ​លំបាក​។ រឿង​អី​ដែល​កម្ពុជា​មិន​ធ្វើ​ផែ​ទឹក​ជ្រៅ​សម្រាប់​ខ្លួនឯង បើ​យើង​ក្រឡេក​មើល​ពី​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​មាន​ផែ​ទឹក​ជ្រៅ​ចំនួន​៤​ និង​ហ្វីលីពីន​មាន​រហូតដល់​៥០​និង​នៅក្នុង​អាស៊ាន​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ប៉ុន្តែ​ហ្វីលីពីន​មាន​កងទ័ព​អាមេរិកកាំង​ ម៉េច​ក៏​មិន​និយាយ​ផង​ទៅ​? ​ហេតុ​អ្វីដែល​កម្ពុជា​ធ្វើ​ផែ​ទឹក​ជ្រៅ​បែរ​ជា​មានការ​ចោទឡើង​ពី​ការ​មាន​មូលដ្ឋានទ័ព​យោធា​ចិន ?

លោក​បាន​បន្តថា ​កម្ពុជា​ធ្វើ​ផែ​ទឹក​ជ្រៅ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​មិនមែន​ធ្វើសង្គ្រាម​ទេ​។​លោកថា​ កុំ​បារម្ភ​សង្គ្រាមលោក​លើក​ទី​៣ បើ​កើត​មែន​គ្មាន​អ្នក​រស់ទេ​ ប៉ុន្តែ​មហាអំណាចនឹង​យក​ប្រទេស​តូចតាច​ធ្វើជា​ជ្រុង​និង​ជា​តាប​ប៊ី​យ៉ែ​រនយោបាយ​របស់ខ្លួន អញ្ចឹ​ង​យើង​ត្រូវ​គិត​មើល​កន្លែង​ហ្នឹង​។ អាមេរិក​ដុត​លុយ​ចោល ចិន​យក​កាក​លុយ​ដែល​អាមេរិក​ដុតចោល មក​ធ្វើ​ជីក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​៕