ជាការក្រើនរំលឹក និងបញ្ចៀសហានិភ័យពីការទិញគម្រោងដីឡូត៍ដែលកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងទិញដីឡូត៍ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងចាញ់បោកឈ្មួញទុច្ចរិត ឬទិញប៉ះចំគម្រោងខ្យល់។
ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍រួមមាន ៖ លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕
សូមអានការប្រកាសព័ត៌មាន៖