អ្នកគ្រូណាលី គ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជា បានបកស្រាយចម្ងល់ថា ហុងស៊ុយ និងជំនឿ នៃការសែនព្រេនតាមប្រពៃណីសាសនារបស់ចិន ខុសគ្នា យ៉ាងណា? អ្នកគ្រូបានពន្យល់ថា ហុងស៊ុយ រឺ ( Feng Shui ) គឺ ខ្យល់ និងទឹក ជាធម្មជាតិដែលនៅជុំវិញខ្លួនយើង។ ការរៀបហុងស៊ុយ គឺជាការរៀប ទិសខ្យល់ និងទឹក គណនាអង្សារទិសធៀបជាមួយតារាសាស្ត្រ ដែលវិលជុំវិញផែនដី តាមក្បួនតារាសាស្ត្រ ថាខ្យល់មកពីទិសអង្សារណាល្អ ខ្យល់មកពីទិសអង្សារណាមិនល្អ ?
ផ្ទះត្រូវមានខ្យល់អាកាសល្អ មិនមានក្លិនឆ្អេះឆ្អាប រឺ ហប់ខ្យល់ មិនមានខ្យល់ឧកស៊ីសែន គ្រប់គ្រាន់ក្នុងផ្ទះ ធ្វើអោយអ្នករស់នៅក្នុងផ្ទះមានអារម្មណ៍ស្រស់ស្រាយ រស់នៅមានផាសុខភាព និងធ្វើអោយធាតុទាំង5 របស់ធម្មជាតិដែលនៅជុំវិញខ្លួនយើងសមតុល្យ ក៏ដូចជាធាតុទាំង 5 ដែលនៅក្នុងខ្លួនមនុស្សយើង មានភាពសមតុល្យដូចគ្នាដែរ។
ហុងស៊ុយ មិនមែនជាជំនឿ រឺការសែនព្រេន តាមប្រពៃណីសាសនា ផ្សេងៗ រីឯជំនឿសាសនា គឺយើងមានការសែនព្រេន តាមបែបបូរាណខុសៗគ្នា តាមទំនៀមទំលាប់របស់ជនជាតិចិនសម័យបូរាណ។
ការតាំងគោរព ទេវតា ទេពទ្រព្យ ផ្សេងៗ ដូចជា ហុក ឡុក ស៊ីវ រឺ ឆៃ ស៊ិង អ៊ា រឺ គួនកុង មិនមែនជាហុងស៊ុយទេ តែជាការគោរពតាមបែបសាសនារបស់បូរាណចិន ទោះយើងគោរព រឺ មិនគោរព ក៏មិនប៉ះពាល់អ្វីដែរ ជាទូទៅការគោរព គឺធ្វើអោយយើងសប្បាយចិត្ត ធ្វើអោយយើងមានកំលាំងចិត្ត មានភាពជឿជាក់នៅក្នុងខ្លួន។
អ្នកគ្រូណាលី បានផ្តល់នៅគន្លឹះ ៣យ៉ាង បញ្ជាក់អំពីមនុស្សជោគជ័យ
កត្តាទី 1 គឺកត្តាមនុស្ស គឺចំណេះដឹង ប្រាជ្ញា ការគិត ការតស៊ូ សំខាន់បំផុត សំរាប់មនុស្សគ្រប់គ្នា
កត្តាទី2 គឺរាសី ( ថ្ងៃខែឆ្នាំកំណើតដែលយើងកើត ល្អ រឺមិនល្អ )
កត្តាទី 3 គឺហុងស៊ុយ ( ផ្ទះ និង កន្លែងធ្វើការ ) ជាតួគុណ រឺ តួដក ជាតួពង្រីកភាពជោគជ័យ រឺ តួ បង្រួមភាពជោគជ័យ ? អាស្រ័យលើផ្ទះដែលយើងនៅថាមានហុងស៊ុយ ល្អរឺអត់?