ស្ថិតក្នុងវិបត្តិកូវីដ១៩ កុំឲ្យមុខជំនួញជាប់គាំង មកមើល៥ចំណុចនេះ!

អាជីវកម្ម

គ្រប់មុខជំនួញមិនមែន​រីកចម្រើនរហូតដូច​ពេលបើកដំណើរការតំបូងឡើង ទោះ​អ្នក​ខំប្រឹង​យ៉ាងណា​ ពេល​ខ្លះប្រាកដជា​នឹង​អាច​ជាប់​គាំង​ឬ​លែង​ដំណើរការ ​ដូចបច្ចុប្បន្ន​ជំងឺ​រាតត្បាតកូវីដ១៩ កំពុងអុកឡុកពិភពលោក។ ដូច្នេះ ​​អ្វី​ដែល​ត្រូវ​ធ្វើជាប្រញាប់ដើម្បីការពារមុខជំនួញរបស់ខ្លួន​ ត្រូវមើលលើកត្តាខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ពិនិត្យ​ឡើងវិញ​នូវសាច់ប្រាក់

នៅ​ពេល​អាជីវកម្ម​ជាប់​គាំង​ សូម​ពិនិត្យ​មើល​ថវិកាឲ្យដឹងលំអិតអំពី​​ហេតុផល​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​លែង​សូវ​ដំណើរការ​ដូចមុននិង​ថា តើ​ស្ថានភាព​នោះអាច​នឹង​មាន​រយៈពេល​យូរប៉ុណ្ណា?

ក្រឡេក​មើល​ទឹក​ប្រាក់​ដែល​ចេញ​រាល់ថ្ងៃ​ ហើយ​សូម​បញ្ឈប់​ ឬ​ផ្អាក​ការ​ចំណាយ​ដែល​មិន​ចាំបាច់ ក្នុង​កំឡុង​ពេល​នេះ។

២. ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី

វិភាគ​អំពីអ្វី​ដែល​កំពុង​ដំណើរការ​ ហើយ​អ្វី​ខ្លះ​ដែល​មិន​ដំណើរការ។ គួរ​សម្រេចចិត្ត​ តើ​ការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​អាច​ជួយ​​ធ្វើ​ឲ្យមាន​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​វិស័យ​នេះ ​និង​រៀបចំ​ផែនការ​ជាថ្មី។ កំណត់​ពេល​វេលា​ជាក់ស្ដែង​ ដើម្បី​ពិនិត្យ​មើល​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ ប្រសិន​មិន​ឃើញ​លទ្ធផល​ វា​ដល់​ពេល​ត្រូវ​ប្ដូរ​វា​ម្ដង​ទៀត។

៣. កសាង​បុគ្គលិក​លក្ខណៈពិសេស​នៃសេវាកម្ម

ខ្ញុំខុសពីអ្នកដទៃត្រង់ណា? នេះជា​វិធី​ល្អ​បំផុត​មួយ​ ដើម្បី​ទាក់ទាញ​ ​ត្រូវ​យល់​ពី​អតិថិជន។ អភិវឌ្ឍ​បុគ្គលិក​លក្ខណៈសេវាកម្ម​ឬផលិតផលយើង ​ដោយ​ទទួលយក​​មតិ​ប្រតិកម្ម​ពី​ដៃគូ​ឬ​អតិថិជន​ហើយ​ក៏​អាច​ពិចារណា​ធ្វើការ​ស្រាវជ្រាវ​ទី​ផ្សារ​ ឬ​មើល​ទិន្នន័យ​ដែល​មាន​ស្រាប់។ ការ​ស្វែងយល់​អំពី​ព័ត៌មាន​ទំាងអស់នេះ​ គឺ​ចាំបាច់ព្រោះនៅក្រោយកូវីដគ្រប់គ្នាតែងផ្លាស់ប្តូរ​របៀបរស់នៅ ​ដេកដើរឈរអង្គុយ​និងហូបចុក។

៤. ធ្វើការ​ស្រាវជ្រាវ​អំពីគូ​ប្រជែង

តើ​អ្នក​កំពុង​បាត់បង់​អតិថិជន​ទៅ​គូ​ប្រកួតប្រជែង​របស់​អ្នក​មែនទេ? ប្រសិនបើ​មាន​ករណី​នេះ​ អ្នក​គួរ​តែ​ប្រើ​ពេល​វេលា​ស្ងប់ស្ងាត់​ណាមួយ​ ដើម្បី​ស្រាវជ្រាវ​ពី​របៀប​ដែល​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក ​កំពុង​ទាក់ទាញ​អតិថិជន​គោលដៅ​របស់​អ្នក។

ក្រឡេក​​ការ​ផ្ដល់​ជូន​របស់​គូ​ប្រកួតប្រជែង ​និង​សកម្មភាព​ទីផ្សារ​របស់​ពួកគេ​ ហើយ​វាយ​តម្លៃ​ពី​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ រួមគ្នា។

៥. តាមឲ្យទាន់​និន្នាការ​ថ្មី

បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ដែល​អាជីវកម្ម​មាន ​គឺបើសម្រប​ខ្លួនមិនទាន់​នឹង​និន្នាការ​ទីផ្សារ។ ប្រសិនបើ​អាជីវកម្ម​ស្ងាត់​លែង​ដំណើរការ​ ដូច​បើក​ដំបូង​ សូម​ប្រើ​ពេល​វេលា​នេះ ជា​ឱកាស​មួយ ​ដើម្បី​មើល​ពី​របៀប​ដែល​ឧស្សាហកម្ម​របស់​អ្នក​កំពុង​វិវត្ត​ ដើម្បី​ត្រៀមខ្លួន​​រៀបចំ​សម្រាប់​នា​ពេល​អនាគតបន្តទៀត៕