កម្ពុជា​លែង​ពឹងនាំ​ចូល មាន​រោងចក្រ​ផលិត​សុីម៉ងត៍ក្នុង​ស្រុក ០៥ មួយ​ឆ្នាំ​ផលិតបាន ០៨ លាន​តោន​

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលដែលប្រទេសកំពុងមានការរីកលូតលាស់ខ្លាំងលើវិស័យសំណង់នោះ កម្ពុជាមានតម្រូវការស៊ីម៉ង់តិ៍ខ្ពស់សម្រាប់បម្រើការដល់ការសាងសង់សំណង់នានា។ មុនឆ្នាំ២០០៨ កម្ពុជា ជាប្រទេសមួយដែលបាននាំចូលស៊ីម៉ង់តិ៍ទាំងស្រុងពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការសាងសង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត

តែក្រោយឆ្នាំ២០០៨ វត្តមានរោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់សម្រាប់ផលិតស៊ីម៉ង់តិ៍ ដើម្បីបំពេញតម្រូវការសាងសង់។ មកដល់ពេលបច្ចុប្បន្នកម្ពុជា បានកាត់បន្ថយការនាំចូលស៊ីម៉ង់ពីបរទេសបានយ៉ាងច្រើន ជាមួយ​ការ​បើករោងចក្រ​ផលិត​សុីម៉ងត៍ដោយ​ខ្លួន​ឯង។

រោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំង៥នេះ រួមមាន៖

១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១លានតោនក្នុងមួយឆ្នាំ៕