អ្នកជំនួញជោគជ័យ វ័យក្មេងកម្ពុជា បង្ហាញពី របៀបការគ្រប់គ្រង អាជីវកម្ម ទទួលបានជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនួញជោគជ័យវ័យក្មេងកម្ពុជា និងអ្នកជំនាញផ្តល់ចំណេះដឹង លើការធ្វើមុខជំនួញ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះបានមកចែករំលែកនូវបទពិសោធន៍ របៀបគ្រប់គ្រង និងការដឹកនាំធ្វើអាជីវកម្ម ឱ្យទទួលបានជោគជ័យ ដល់ម្ចាស់អាជីវកម្ម និងដៃគូរអាជីវកម្ម មកពីគ្រប់រាជធានី\ខេត្ត ប្រមាណជាង១០០នាក់ នៅសណ្ឋាគា សាន់វ៉េ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក ហួត ជា ម្ចាស់អាជីវកម្មសំភារៈសំណង់ដ៏ធំមួយ ដែលគេទទួលស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ ក្នុងចំណោមអ្នកជំនួយជាច្រើន នៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា ការដឹកនាំអាជីវកម្មមួយ ជោគជ័យទៅបាន គឺអាស្រ័យលើអ្នកគ្រប់គ្រងអាជីវកម្មនោះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំទាំងការដឹកនាំទូទៅ គ្រប់គ្រងបុគ្គលិក រដ្ឋបាល ធនធានមនុស្ស គណនេយ្យ ការដឹកជញ្ជូន និងការគ្រប់គ្រងទីផ្សារប្រកបដោយភាពប៉ិនប្រសព្វ។

លោក ហួត ជា បានបញ្ជាក់ថា អ្នកគ្រប់គ្រងអាជីវកម្ម ទាមទាឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ មានភាពជាអ្នកដឹកនាំ ការគ្រប់គ្រងត្រូវតែធ្វើទៅតាមរចនាសម្ព័ន្ធ របស់ក្រុមហ៊ុន ពោលគឺពីលើមកក្រោម ឱ្យមានភាពប្រទាក់ក្រឡាគ្នា រហូតដល់ប្រតិបត្តិការទីផ្សារ ដែលជាមុខព្រួញដ៏សំខាន់។

ចំណែក លោក ស៊ី សុភក្តី នាយកប្រតិបត្តិ BNI និងជាគ្រូបង្វឹកអាជីវកម្ម បានលើកឡើងពីមូលដ្ឋានគ្រឹះសំខាន់មួយចំនួន ផ្តល់ជូនដល់សិក្ខាកាម ដើម្បីឱ្យការធ្វើអាជីវកម្មមាននិរន្តភាព ហើយលោកចាត់ទុកការធ្វើអាជីវកម្មរឹងមាំទៅបានលុះណាតែគ្រឹះរឹងមាំ ដូចជាសំណង់អាគារដ៏រឹងមាំ មានអាយុកាលយូងរអង្វែង និងអាចខ្ពស់ទៅបាន ទាល់តែមានគ្រឹះរឹងមាំផងដែរ៕