ដកចិត្តមិនរួចពីអ្នកកោះកុង​ ឧកញ៉ា ស្រី ចាន់ថន បង្ហើបគម្រោងតំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ

ជុំវិញ​ឧកញ៉ា

មហាជនអបអរ​ និងគាំទ្រសកម្មភាព ក្រោយឃើញឧកញ៉ា​ ស្រី​ ចាន់ថន បានចូលរួមលះបង់កម្លាំងកាយចិត្ត​ និងថវិកាផលិតវីដេអូតំបន់ទេសចរណ៍​ ដែលឆ្លុះបញ្ចាំងពីជីវភាពប្រជាជន តាមទីជនបទ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ​ និងចូលរួមផ្សព្វផ្សាយដល់ពិភពលោកឲ្យបានស្គាល់នូវវិសាលភាព វិស័យទេសចរណ៍​ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ជាដែនដីដ៍ស្រស់បំព្រង់មួយនៅអាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of one or more people, outerwear, nature and body of water

ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងនាពេលកន្លងមកថា លោកចំណាយពេលជាង០២ ខែ ដើម្បីថតវីដេអូ ជាង ០៥ នាទី។ ក្នុងវិដេអូ ដែលលោកបានចូលរួមគ្រប់សកម្មភាព និយាយពីដំណើរផ្សងព្រេង និងបង្ហាញដែនដី ដ៏ អស្ចារ្យរបស់ប្រទេសកម្ពុជាសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី។

May be an image of one or more people, people standing, outerwear, grass and tree

ជាញឹកញ៉ាប់នៅលើបណ្តញសង្គមហ្វេសបុក ម្ចាស់តំបន់ 7NG លោកឧកញ៉ា ស្រី ចាន់ថន បានចែករំលែករូបភាពតំបន់ទេចរណ៍​ធម្មជាតិ វប្បធម៌ ប្រពៃណី ទំនាមទំលាបដ៍ទាក់ទាញ ពេលបានគយគន់ហើយ ប្រាកដជានឹកស្រុកចង់ជួបជុំគ្រួសារ​ បងប្អូន មិត្តភក្រ្តជាក់ជាមិនខាន។

May be an image of one or more people and animal

ថ្មីៗនេះ លិចលឺព័ត៌មានពីភូមិភាគនារតី ថា លោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន Jet Gruop ដែលមានបុត្តសម្ព័ន្ធក្រុមហ៊ុនជាច្រើនផងនោះ​ បាននិងកំពុងលង់សម្រស់អ្នកខេត្តកោះកុង ទោះខំដកចិត្តចង់ឃ្លាតក៍មិនទៅរួច។ នៅចុងខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោកឧកញ៉ា បានចុះពិនិត្យសិក្សាជាក់ស្តែង លើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេចរណ៍ធម្មជាតិខា្នតតូច ដែលមានផ្ទៃដីទំហំមិនលើស ១០ហិចតា ចំនួន ៤គម្រោង ក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលគម្រោងមួយនេះស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ កណ្តាល ឬតំបន់ខ្នងផ្សារ។

លទ្ធផល​រូបភាព​សម្រាប់ ឧកញ៉ា ស្រី ចាន់ថន ខេត្តកោះកុង

នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លើទំព័រហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ឡើងភ្នំខ្នងផ្សារ៥ដង់ មានគំនិតធ្វើភ្នំខ្នងផ្សារមួយនៅក្នុងសួនកំសាន្តស្កាយលែន- Skyland7NG ដើម្បីត្រៀមទទួលបងប្អូនមកលេងក្នុងឪកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

May be an image of bicycle and outdoors

បន្ទាប់ពីឃើញសំណេរដ៍មានអត្ថន័យ អមដោយរូបភាពស្រស់សោភាលើតំបន់ភ្នំខ្នងផ្សារ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ សំណេរ​និងរូបភាពទាំងនេះហើយ​ ពិតជាអាចសន្និដ្ឋានបានថា លោកឧកញ៉ា ដែលរួមចូលកិច្ចការងារមនុស្សធម៌ ចែកទានជាមួយប្រជាជន និងរាជរដ្ឋាភិបាលរូបនេះ​ ពិតជាមិនអាចដកចិត្តពីអ្នកខេត្តកោះកុង​ តំបន់ភ្នំខ្នងផ្សារបានឡើយ៕

May be an image of nature and mountain
May be an image of road
May be an image of outdoors
May be an image of outdoors and tree
May be an image of nature, sky, mountain and tree
May be an image of 1 person, standing and outdoors
May be an image of outdoors
May be an image of mountain and nature
May be an image of one or more people, people standing and outdoors
May be an image of 19 people, people sitting, people standing and text that says '57 57 5.11回'
May be an image of 2 people, people standing and outdoors
May be an image of nature and tree
May be an image of 6 people, people sitting, people standing, tree and outdoors
May be an image of 16 people, people standing and outdoors
May be an image of tree, cloud and nature