ក្រុមហ៊ុនអិន ស៊ី អិច ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយដំបូងគ្រាន់តែនាំចូលផលិតផលម៉ូតូសម្រេចមកលក់នៅទីផ្សារស្រុកខ្មែរតែប៉ុណ្ណោះ។ ០៧ ឆ្នាំក្រោយមក នៅឆ្នាំ ១៩៩៩ ក្រុមហ៊ុននេះបានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចដំបូង ដោយដំឡើងម៉ូតូក្នុងទម្រង់ IKD។
នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដោយបានបង្កើតជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមហ៊ុន NCX ដែលមានលោក ប៊េន កៀស្រ៊ីថាណាកន (Mr. Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន មិនត្រឹមតែមានខ្សែសង្វាក់ផលិតកម្មសម្រាប់ដំឡើងម៉ូតូនោះទេ ប៉ុណ្ណោះថែមទាំងមានខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបំណែកមួយចំនួនរបស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតការងារដល់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន អិន ស៊ី អិច ប្រើប្រាស់កំលាំងពលកម្មជាង ១៣០០ នាក់។
គួរបញ្ជាក់ថា ក្រុមហ៊ុន អិន ស៊ី អិច បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំបំផុតមួយក្នុង ចំណោមក្រុមហ៊ុនដែលជោគជ័យនិងធំៗនៅប្រទេសកម្ពុជា។
បច្ចុប្បន្នបាននាំផលិតផលម៉ាកហុងដារាប់សិបប្រភេទរួមមានដូចជា Honda DREAM125, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPYi, Honda CLICK125i, Honda CLICK150i, Honda PCX150, Honda ADV150, Honda MSX125SF & Honda CB150R៕