ឧកញ៉ាល្បីឈ្មោះពីររូប ទទួលបានការវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

គិត​ចាប់ពី​ថ្ងៃ​ទី​១០​រហូតមកដល់​ថ្ងៃ​ទី​១៦ ​ខែ​កុម្ភៈ​ ​មាន​ប្រជាពលរដ្ឋ​ជា​ជន​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ចំនួន​១១៥០៥​នាក់​ ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៥​ នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person

មកទល់ពេលនេះមានឧកញ៉ាពីរូបហើយ​ ដែលទទួលបានការចាក់សាំងកូវីដ១៩ គឺឧកញ៉ា ស្រី ចាន់ថន បានទទួលថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យកាលម៉ែត និងឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៨ ខែកុម្ភៈ មន្ទីរព្រះកេតុមាលា។

May be an image of 1 person, standing and indoor

​គួរ​បញ្ជាក់​ថា ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩​របស់​ចិន​ ដែល​ផ្តល់​ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស ត្រូវ​បាន​ផ្តល់​ជូន​សួង​ការពារ​ជាតិ​ចំនួន​៣០​ម៉ឺន​ដូ​ស​និង​ក្រសួងសុខាភិបាល​៣០​ម៉ឺន​ដូ​ស​ សម្រាប់​ចាក់​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និង​កងទ័ព នៅ​ទីតាំង​ចំនួន​៥​កន្លែង​រួមមាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​កេតុមាលា​៕