ទូរទស្សន៍ធំៗ៣ ចុះMoU​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​២  ក្រុមហ៊ុន ទូរទស្សន៍​បាយ័ន​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប នោះជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 4 people and people standing

ពិធី​ចុះហត្ថលេខា​នេះ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ភ្នំពេញ ដែលមាន​ការចូលរួមដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក​ឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សា​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប និងលោក​ឧកញ៉ា អ៊ឹង ឆៃ​ងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប​។

May be an image of 15 people and people standing

​គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែលមាន​ឈ្មោះថា “​សម្ព័ន្ធ ទូរទស្សន៍​កម្ពុជា គ្រុប ខូ អិ​ល ធី ឌី​” ដែលមាន​ការចូលរួម​ភាគហ៊ុន​ដោយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​។ ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​មួយ​នេះ នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែល​នឹង​ផ្តល់ជូន​នូវ​សេវា និង​ជម្រើស​ទូរទស្សន៍​ឌីជីថល​ដោយ​សម្បូរបែប ព្រមទាំង​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ សំដៅ​លើកស្ទួយ​ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ត្រជាក់ៗ ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។​

May be an image of 21 people and people standing

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នីមួយៗ បាន​បម្រើ​ទស្សនី​យ​អារម្មណ៍ ចំណេះដឹង និង​ការកម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ៕

No photo description available.
May be an image of 37 people, people standing, people sitting and indoor