សៀមរាប បាត់បង់ភ្ញៀវទេសចរណ៍ជិត៣លាននាក់ ដោយវិបត្តិកូវិដ១៩

សង្គម​ និង​សេដ្ឋកិច្ច

នេះមិនមែនជាកំហុសផ្ទៃក្នុងប្រទេសនោះទេ តែនេះគឺជាវិបត្តិសាកលដែលគ្រប់ប្រទេសនៅលើពិភពលោកជួបប្រទះ មិនមែនសម្រាប់តែកម្ពុជាមួយនោះទេ ។ លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​បាន​ ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូល​ដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់ខេត្តសៀម រាប​»​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ក្នុង​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Image result for ខេត្តសៀមរាប

​បើតាមប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​ផ្អែកទៅលើ​សម្បត្តិ​វប្បធម៌ទីតាំង​ភូមិសាស្ត្រ បានធ្វើឱ្យ​ខេត្ដ​សៀមរាប​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជា​ចម្បង​លើ​វិស័យ​កសិកម្មនិងទេសចរណ៍ ​។​

លោកថា ​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ​ក្នុង​ឆ្នាំ ២០២០ នេះបានធ្វើឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិមានការធ្លាក់ចុះ​យ៉ាងគំហុគដែល​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជាផងដែរក្នុងនោះភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប ៤០០ ៨៨៩​ នាក់មានការ​ថយចុះ ៨១,៨២ ​ភាគរយនិង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ៧០៣,១៤៧ ​នាក់មានការ​ថយចុះ ៦៥,៨១​ភាគរយប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ​។

Image result for ខេត្តសៀមរាប

សូមបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំ​ភ្ញៀវ​ទេសចរ​ប្រហែល​ជាង​២លាន​នាក់ទៅលេង​ខេត្ត​នេះ​ដែល​អាច​ផ្តល់​ចំណូល​ប្រហែល​ជា​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕