ការផ្ទុះរាលដាលកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សម្ដេចតេជោ សម្រេច បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត (ស្របច្បាប់ក៏មិនឱ្យទៅដែរ)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទោះបីកើតមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បន្តអនុញ្ញាតិឲ្យមានរៀបចំពិធីមង្គលការកូនចៅ តែត្រូវអនុវត្តវិធានការការពារឲ្យបានហ្មត់ចត់បំផុត។
សម្តេចតេជោបានលើកឡើងពីការអនុវត្តវិធានការ ៣ កុំ ៣ ការពារ ពាក់ម៉ាស លាងដៃ រក្សាគម្លាតដើម្បីបង្ការនិងទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩។
សម្តេចថ្លែងបញ្ជាក់ថា សម្តេចមិនហាមឃាត់ការរៀបចំពិធីមង្គលការ ការជួបជុំនានា ក្នុងលក្ខខណ្ឌនៃការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពចាប់ពី ១.៥០ម ឡើងទៅ។