សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិសុខសណ្ឋាគារមួយកន្លែង បានលួចរំដោះស្ត្រី៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក ឪ្យបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលមកធ្វើចត្តាឡីស័កវិញ ស្រាប់តែរកឃើញថា ក្នុងចំណោមស្ត្រី៤នាក់នោះ រកឃើញមានវិជ្ជមាន២នាក់។
បើតាមសម្តេចតេជោ បញ្ហាមួយនេះមិនត្រូវឱ្យកើតមានឡើងបន្ដទៀតទេ រឿងមានអ្នករត់ការឱ្យអ្នកធ្វើចត្ដាឡីស័កបានចេញក្រៅនេះ។ ខណៈដែលបច្ចុប្បន្នក្រុមការងារកំពុងតាមដានអ្នកពាក់ព័ន្ធទាំងអស់មកពិនិត្យ និងធ្វើចត្ដាឡីស័កឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ត្រឹម ១០ ម៉ោង កម្ពុជារកឃើញអ្នកឆ្លងកូវីដចំនួន ៣២ ករណី។ នេះបើតាមការប្រកាសសម្តេចតេជោ ហ៊ុន សែន។
សម្តេចបានហៅព្រឹត្តិការណ៍ឆ្លងដ៏ច្រើនមិនធ្លាប់មាននេះជាព្រឹត្តិការណ៍ ២០ កុម្ភៈ។ សម្តេចបានបញ្ជាក់ថា ដើមហេតុនៃការឆ្លងនេះកើតឡើង បន្ទាប់ពីរកឃើញអ្នកសុំចេញទៅក្រៅប្រទេសមានវិជ្ជមានកូវីដ ១៩។
យប់មិញបានធ្វើតេស្តទាំង យប់មាន ២៨ករណី និងរកឃើញ ០៤ ករណីទៀត សរុបទាំងអស់ ៣២ ករណី៕