លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា អេស អាយ អេស SIS និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូមអញ្ជើញមកយកសំណាកនៅវេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមបញ្ជាក់ថា ម្តាយសិស្សថ្នាក់ទី៦ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ ត្រូវបានរកឃើញកើតកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភះ ។ ភ្លាមសាលាអន្តរជាតិអេសអាយអេស(SIS) ត្រូវបានក្រសួងអប់រំយុវជន និងកីឡាផ្អាកការរៀនផ្ទាល់ជាបណ្តោះអាសន្ន ដោយរៀនតាមអនឡាញវិញ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម