កាចសាហាវ! មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី

ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផល​ពី​វិទ្យាស្ថានប៉ាស្ទ័របានវិភាគអ្នកជំងឺ ០៣ នាក់ បាន​ឆ្លងកូវីដ ១៩ បម្លែងខ្លួន ដោយ​ម្នាក់​មាន​អាសយដ្ឋាន​នៅ​សង្កាត់ទន្លេ​បាសាក់ និង​ពីរ​នាក់​​ទៀត​ជា​បុគ្គលិក​ហាង N8។

មេរោគ​ថ្មី​នេះ បង្កការព្រួួយបារម្ភ និង​​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឆ្លងលឿន​ចូល​ក្នុង​​សហគមន៍។

សូមបញ្ជាក់ថា ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ រយៈ​ពេល ០៤ ថ្ងៃ មានអ្នកឆ្លងសរុប ៩២ នាក់៕