ក្រោយការរីករាលដាលកូវីដ១៩ ចូលក្នុងសហគមន៍ មានករណីអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់។ ប្រមុខរាជរដ្ឋាភិបាលក៍ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ដោយស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈ ក៍ប្រកាសចែកជូនម៉ាស់ដល់ សមាជិកសមាគមជាងសំណង់កម្ពុជា ឲ្យមកទទួលម៉ាស់ម្នាក់ចំនួន៤ប្រអប់ នៅទីស្នាកការកណ្ដាល ក្រុមហ៊ុន ហ៊ួត ជា បឹងបៃតង។
បើបងប្អូនដែលជាជាងសំណង់ ក៍អាចមកចុះឈ្នោះជាសមាជិកសមាគមជាងសំណង់កម្ពុជាដោយឥតគិតថ្លៃ តាមរយៈ“មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ ទីតាំង https://goo.gl/maps/WoSynqnmsi7bfBhx7។
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំនួន៤០ នាក់ថែមទៀតនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយមានចំនួន១នាក់។ អ្នកឆ្លងជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ៣៨នាក់ ស្ថិតនៅក្នុងរាជធានីភំ្នពេញ និងខេត្តកណ្ដាល អ្នកធ្វើដំណើរមកពីក្រៅប្រទេស ២នាក់។ មកដល់ថ្ងៃនេះ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” មានអ្នកឆ្លងកេីនដល់ ១៣៧នាក់ ខណៈអ្នកអ្នកឆ្លងសរុប ៦៣៣នាក់ អ្នកសម្រាកព្យាបាល ១៤២នាក់៕