ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group) ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្រសួងទំនាក់ទំនង រវាងឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម សុខ ពុទ្ធីវុធ មានប្រសាសន៍ថា៖«ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនThis public-private partnership (PPP) នឹងធ្វើជាគំរូសម្រាប់កិច្ចសហការនាពេលអនាគត ជាមួយវិស័យឯកជន ដើម្បីសម្រេចបាននូវអាទិភាពរបស់យើង ដូចនេះវាជាការចាំបាច់ណាស់។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ជាមួយប្រតិបត្តិការទូរស័ព្ទ និងការវិនិយោគលើខ្សែកាប្លិ៍បាតសមុទ្រ យើងបានសន្និដ្ឋានថា រ៉ូយ៉ាល់គ្រុបគឺជាដៃគូដ៏ល្អមួយដើម្បីជំរុញការអភិវឌ្ឍ និងការកែច្នៃឌីជីថលរបស់កម្ពុជា»។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើការកសាងក្របខ័ណ្ឌ គោលនយោបាយ និងបទបញ្ជាព្រមទាំងការអភិវឌ្ឍកម្មវិធីអេឡិចត្រូនិក បច្ចេកវិទ្យាសិប្បនិម្មិត និងអ៊ីនធើណិត បច្ចេកវិទ្យាពង្រឹងប្រព័ន្ធអ៊ីនធើណិត និងកសាងមជ្ឈមណ្ឌលច្នៃប្រឌិត ICT និងមជ្ឈមណ្ឌលទិន្នន័យពពក។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖«ខ្ញុំជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងនាំផ្លូវទៅរកប្រភេទផ្សេងៗនៃ PPPs នៅតាមតំបន់ផ្សេងៗទៀត»។
លោក អ៊ាន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេបានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាអ្នកនាំមុខគេ ក្នុងការអភិវឌ្ឍ និងការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅកម្ពុជាអស់រយៈពេល 23ឆ្នាំមកហើយ ដោយមានសាខាជាច្រើនដែលរួមមានក្រុមហ៊ុន អ៊ីហ្ស៊ីខម (Ezecom) ជាដើម។
លោក វ៉ាតសុន បានកត់សម្គាល់ថា ជាមួយនឹងខ្សែកាប្លិ៍អុបទិកជាង 10,000គីឡូម៉ែត្រដែលបានដាក់រួចហើយនោះ ក្រុមហ៊ុនអ៊ីហ្ស៊ីខម គឺជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាញខ្សែកាប្លិ៍អុបទិកធំ ៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានចង្អុលបង្ហាញថា សាខាផ្សេងទៀត រួមមានវីង(Wing) ដែលបានបង្កើតវេទិកាប្រាក់ចល័តមួយដែលទទួលបានជោគជ័យបំផុតនៅកម្ពុជា ហើយបានជួយ ពង្រីកការដាក់បញ្ចូលហិរញ្ញវត្ថុ និងអក្ខរកម្មនៅទូទាំងប្រទេសកម្ពុជា។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖«នៅពេលយើងឈរនៅលើចង្វាក់ នៃបដិវត្តន៍ឧស្សា ហកម្មជំនាន់ទី4 ថ្ងៃនេះគឺជាអនុស្សរណៈសំខាន់បំផុតដែលត្រូវចុះហត្ថលេខា នៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងផលប្រយោជន៍នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ យើងត្រូវតែឈានទៅមុខ ប៉ុន្តែការរីករាលដាលរួមគ្នា តាមរយៈកិច្ចសហការ ការប្តេជ្ញាចិត្ត និងការយល់ដឹងពេញលេញ នៃភារកិច្ចកំពុងស្ថិតនៅខាងមុខយើង»។
លោកបានបន្ថែមថា យើងនឹងបន្តយុទ្ធសាស្រ្តនេះក្នុងការបង្កើតបណ្តាញទិន្នន័យដ៏ល្អបំផុត របស់ប្រទេសកម្ពុជាដើម្បីគាំទ្រគោលបំណងរបស់រដ្ឋាភិបាលសម្រាប់ការធ្វើឱ្យមានឌីជីថលពេញលេញនៅកម្ពុជាហើយការចុះហត្ថលេខានៅថ្ងៃនេះ ប្រហែលជាហាក់ដូចជាកាយវិការតូចមួយ ប៉ុន្តែតាមពិតទៅវា គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខ៕