អ្នកជំនួញ សប្បុរសជន មិនមែនចេះតែទទួលគោរមងារជា ឧកញ៉ាទេ ទាល់តែគ្រប់លក្ខខណ្ឌទាំងនេះសិន

ជុំវិញ​ឧកញ៉ា

ប្រិយមិត្តអ្នកគាំទ្របានផ្ញើសារមកកាន់គេហទំព័រឧកញ៉ាញូស៍ Oknhanews ដោយលើកឡើងទាក់ទងគោរមងារឧកញ៉ានៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្នច្រើន គួរឲ្យកត់សម្គាល់។ មួយទសវត្សចុងក្រោយនេះ យើងឃើញមានអ្នកជំនួញ សប្បុរសជនជាច្រើនទទួលបានងារឧកញ៉ាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានជួយដល់សង្គមជាច្រើនតាមរយៈការបរិច្ចាគថវិកាជូនរដ្ឋាភិបាល ការជួយដល់ជនក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំណាយ២ពាន់លានដុល្លារ សាងសងបានជាង៧,៣០% – DAP  News

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៧ កំណត់ថាអ្នកដែលអាចមានងារជា ឧកញ៉ា លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារ: ដែលមានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែមេសា​២០១៧ បាន​សម្រេច​ថា ចំណុច​ទី​១ មាត្រា​ទី​២ នៃ​អនុ​ក្រឹ​ត​លេខ​១៥ ចុះ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​១៩៩៤ ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដូច​តទៅ៖

ទី​១​ថ្មី ៖ សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារ​ដែល​មាន​តម្លៃលើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ ដដែល​នោះ​បាន​បញ្ជាក់ថា ចំពោះ​សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារ​ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជ​យោ​បល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះ​រាជទាន​គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្ប​ញ្ញាតិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុ​ក្រឹ​ត​នេះ​ត្រូវ​ទុកជា​និ​រាករ​ណ៏។

ព្រះបរមរាជវាំង ក៏ត្រូវបិទដែរ

មន្ត្រី​ព្រះ​បរមរាជវាំងមួយរូប សូមមិនចេញឈ្មោះ ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មានរបស់លោក ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​ រហូត​ដល់​ឆ្នាំ​២០២១នេះ​ចំនួន ឧកញ៉ា​នៅ​កម្ពុជាមានការ​កើនឡើង​ដល់​១​ពាន់នាក់ជាង៕