ចុង​ឆ្នាំ ២០២១ ព្រលាន​យន្តហោះ​ថ្មីខេត្ត​សៀមរាប សម្រុក​ធ្វើ​ឲ្យ​បាន ៧០ ភាគរយ ២០២៣ រួច​រាល់​ទាំង​ស្រុង

សង្គម​ និង​សេដ្ឋកិច្ច

តាម​ក្រុមអ្នក​ជំនាញ​ការ​ចិន​បានប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ឆ្នាំ២០២១ ដំណើរការ​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្ត​សៀមរាប នឹង​បន្ត​សម្រុក​ធ្វើ​ឲ្យ​រួច​រាល់​តាមផែនការ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលដៅ​ក្នុង​ឆ្នាំ ២០២១ នេះ គឺ​ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងសម្រេចឲ្យបាន៧៨ ភាគរយ ការកសាងតំបន់ហោះហើរសម្រេច​ឲ្យ​បាន​៤៥​ភាគរយ  និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋាននឹង​សម្រេចឲ្យបាន៥០ភាគរយ។ និយាយ​រួម​ឲ្យ​ការងារ​ទាំង​អស់​រួច​រាល់​ឲ្យ​បាន ៧០ ភាគរយ។

ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ គិត​ត្រឹម​ពាក់កណ្តាលខែមីនាឆ្នាំ២០២០ មកដល់ចុងឆ្នាំ ២០២០ សម្រេចបាន១៥ភាគរយ  ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០ភាគរយ។

ព្រលានយន្តហោះនេះមានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ  មាន៣៨ចំណតយន្តហោះ  និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។