ឧកញ៉ា ម៉ុង ឬទ្ធី៖ ច្រើនខ្លាំងណាស់មិនអាចធ្វើការកែច្នៃកើតទេ បើកែច្នៃបានហើយក៍មិនរំពឹងថា មានទីផ្សារដែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រជាកសិករអ្នកដាំស្វាយកែវរមៀត រួមនឹងឧកញ៉ា អ្នកនាំចេញមួយកំពុងព្រួយបារម្ភជាខ្លាំងពីទីផ្សារស្វាយធ្លាក់ចុះ និងគ្មានអ្នកទិញ ខណៈស្វាយកែវរមៀតខ្ចប់មានតម្លៃ ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម និងស្វាយកែវរមៀតខៀវមានតម្លៃត្រឹម១០០ ទៅ១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ល្ងាចនេះ​ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​។ នេះជាការលើកឡើងរបស់ឧកញ៉ា ម៉ុង ឬទ្ធី តាមទំព័រហ្វេសបុក។

May be an image of 2 people, people standing, outdoors and tree

លោកបានបន្តថា ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​៥០.០០០ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា​300Ton(បីរយតោន)ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​។

ច្រើនខ្លាំងណាស់មិនអាចធ្វើការកែច្នៃកេីតទេ បេីកែច្នៃបានហេីយក៏មិន រំពឹងថា មានទីផ្សារដែរ។ នេះក្នុងការឆ្លើយឆ្លង comment ជាមួយមហាជន។

May be an image of outdoors

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានឲ្យដឹង ចាប់ពីដើមខែកុម្ភៈ តម្លៃស្វាយកំពុងមានបញ្ហាធ្លាក់ចុះ ដោយសារជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទើបធ្វើឲ្យបរិមាណស្វាយលើសតម្រូវការទីផ្សារ គួមផ្សំនឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារក្រសួងកសិកម្ម អំពាវនាវឲ្យអ្នកដាំដុះស្វាយទាំងអស់ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញ ងាយស្រួលទទួលបានព័ត៌មានទីផ្សារ សេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្ដង់ដារ៕

May be an image of 1 person and outdoors