រំភើបចិត្តចំពោះប្រតិបត្តិការបង្ក្រាបចោរប្លន់ទាន់ពេលវេលា លោកស្រី ទ្រី ដាណា ឧបត្ថម្ភ ២ម៉ឺនដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១ ខែមីនា ក្រុមឧក្រឹដ្ឋកម្មបានសំរុកចូលទៅជំរិតនិងប្លន់សម្លាប់មួយគ្រួសារ ដើម្បីយកលុយ ១លានដុល្លារ នៅបុរីអង្គរភ្នំពេញ។ ភ្លាមៗក្រុមចោលឧក្រឹដ្ឋកម្មទាំងពុំបានសម្រេចឡើយ ដោយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចុះអន្តរាគមន៍ទាន់ពេលវេលាបណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង ដែលដឹកនាំដោយនាយឧត្តមសេនីយ រ័ត្ន ស្រ៊ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person and outdoors

ភ្លាមៗបន្ទាប់ពីឃើញកម្លាំងសមត្ថកិច្ចបានបំពេញការងារប្រកបដោយជំនាញ លោកស្រី ទ្រី ដាណា​​ រំភើបចិត្តចំពោះប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបចោរប្លន់ទាន់ពេលវេលា។

លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានថ្លែងថា នាងខ្ញុំ និងស្វាមី មានតែការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តបន្ថែម ជាមួយថវិកា ២ម៉ឺនដុល្លារ ដើម្បីចាត់ចែងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខ។

May be an image of table and indoor

លោកស្រីបន្តថា ពេលនេះ ពួកគាត់កំពុងមមាញឹកចុះការពារតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ១៩ ដូចនេះយើងត្រូវរួមសាមគ្គីគ្នា។ លោកស្រីសូមឲ្យកងកម្លាំងយើងទាំងអស់ សម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងនាមខ្ញុំជាប្រជាពរដ្ធមួយរូប ពិតជាមានភាពកក់ក្តៅខ្លាំងណាស់។

May be an image of 2 people and people standing

សូមរម្លឹកថា ក្រោយពេលប្រតិបត្តិការបានបញ្ចប់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕

May be an image of 1 person and standing
May be an image of one or more people, people standing and outdoors