ឧកញ៉ា លី យ៉ុងផាត់ផ្តល់​អំណោយ​គិត​ជាទឹកប្រាក់​ជាង ៤០ លាន​រៀល​ដល់ស្នងការ​ខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

អំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាល​ពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីរាលដាលឆ្លងចូលក្នុងសហគមន៍ កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ កំពុងតែបំពេញបេសកកម្ម ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងនៅតាមមណ្ឌលធ្វើចត្តាឡីស័កនានានៅក្នុងខេត្តយ៉ាងសកម្ម។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានថ្លែងថា ការទទួល​បាន​ការ​ឧបត្ថម្ភ​នៅពេលនេះ គឺជាការលើកទឹកចិត្ត ក្នុង​ពេល​ដែល​កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកំពុងឈរជើងតាមគោលដៅ ក្នុងបេសកកម្មចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនរបស់​​អ្នកឧកញ៉ា លី យ៉ុងផាត់ រួមមានអង្ករ១០តោន ទឹកត្រី១០០យួរ ទឹកស៊ីវអ៊ីវ១០០យួរ មី១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកបរិសុទ្ធ១០០យួរនិងតង់ចំនួន២០ សរុបទឹកប្រាក់៤២,៥០០,០០០រៀល៕