ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់បន្ទាន់ ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ សម្រាប់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់។ បើតាមសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ដែលគេហទំព័រឧកញ៉ាញូស៍ទទួលបានតាមតេឡេក្រាម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ ហ៊ុន សែន លោកមានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយបានសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចតេជោ ទទួលយកអត់បានទេ។
សម្តេចតេជោបញ្ជារឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ មកកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់ ខានតែបានចាប់ពីថ្ងៃនេះយប់នេះ និងថ្ងៃស្អែកយប់ស្អែក៕
សូមស្តាប់សារបន្ទាន់សម្តេចតេជោ ហ៊ុន សែន៖