កំពូលតារាចម្រៀងស្រី សុគន្ធ នីសា បានចេញមកបកស្រាយព័ត៌មានដែលផ្សាយថា អ្នកនាងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះជាមួយអ្នកនាង កែវ ច័ន្ទនិមល ជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបានឆ្លងជំងឺកូវីដ១៩ ជាមួយប្តី និងកូនស្រីអាយុ១០ឆ្នាំ។
តារាចម្រៀង សុគន្ធ នីសា បានឲ្យដឹងតាមទំព័រហ្វេសបុកមុនថា ជំរាបសួពុកម៉ែបងប្អូន អរគុណច្រេីនសម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង។ អ្នកនាងថា ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមេីលលទ្ធផល អ្នកដែលយេីងជួបជាប្រយ៉ោល តតគ្នា បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ថា ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាងផ្ទះខ្ញុំនេះក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល ពីរអាទិត្យហើយ ។
អ្នកនាងក៍សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហេីយសូមជូនពរនិមល និងក្រុមគ្រួសារអោយឆាប់ជា។ ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន ខ្ញុំនឹង ធ្វេីតេស្ត។
អ្នកនាងថ្លែងបន្តទៀតថា សូមជូនពរបងប្អូន អោយសុខសប្បាយ (រឿងហេតុមានជាស្រេច បេីវាត្រូវកេីត វានឹងកេីត គ្មានអ្នកណាអាចហាមឃាត់បានឡេីយ បេីគេអោយហេីយទទួលវាទៅ អរគុណច្រេីនបងប្អូនដែលបារម្មណ៍ យ៉ាងណាៗ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត៕