ឧកញ៉ាមកពីខេត្តស្ទឹងត្រែងម្នាក់ ប្រកាសឧបត្ថម្ភថវិកាដល់ ស្ត្រីនគរបាលចរាចរណ៍ ដែលបំបៅដោះកូនម៉ោងធ្វើការ ត្រូវហៅធ្វើកិច្ចសន្យាចំនួន ២ដង

ជុំវិញ​ឧកញ៉ា

ក្រោយមហាជនអ្នកលេង Facebook រាប់ម៉ឺននាក់ បានប្រតិកម្មយ៉ាងខ្លាំង និងសម្តែងការមិនពេញចិត្តចំពោះចំណាត់ការលើស្ត្រីនគរបាលចរាចរ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយគ្រាន់តែបំបៅដោះកូនក្នុងម៉ោងធ្វើការងារនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
This image has an empty alt attribute; its file name is fn-2021-03-09-22-08-37-0.jpg

បន្ទាប់ពីអ្នកលេងហ្វេសបុកចែករំលែកតគ្នា ភ្លាមៗស្រាប់តែមានឧកញ៉ាម្នាក់ ដែលបានអះអាងថាលោកជាអ្នករស់នៅខេត្តស្ទឹងត្រែងមួយរូប ចេញមកប្រកាសចង់ឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរបស់ស្ត្រីនគរបាលចរាចរណ៍ ដែលត្រូវបានអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ហៅមកធ្វើកិច្ចសន្យាចំនួនពីរដង។

May be an image of 6 people, people standing, people sitting and indoor

ឧកញ៉ា ផន វណ្ណិត ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញវិស័យអចលនទ្រព្យកំពុងមានឈ្មោះបោះសំឡេង បានឲ្យដឹងតាមទំព័រហ្វេសបុកមុននេះថា “ពេលឃើញរូបភាពស្ត្រីនគរបាលចរាចរណ៍ កំពុងបំបៅដោះកូនគួរតែ អាណិត សរសើរ ទោះជាគាត់រវល់ប៉ុណ្ណាក៏បានបំពេញតួនាទីជាម្តាយ សារធាតុជាម្តាយគាត់បានបំពេញហើយ សារធាតុជាកូនក្មេងពេលឃ្លានមិនកំណត់ពេលទេ”។

បើតាមលោកឧកញ៉ា “ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ នេះហើយទឹកចិត្តរបស់ម្តាយ”។

ស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បានបញ្ជាក់ថា ខ្ញុំក៏ជាអ្នកស្ទឹងត្រែងដែរ បងប្អូនណាបានស្គាល់គាត់ ខ្ញុំចង់ឧបត្ថម្ភថវិកាជូនគាត់ សូមទាក់ទងមកក្រុមការងារខ្ញុំផ្ទាល់ 0978887606​ សូមអរគុណ ជួយស៊ែម្នាក់មួយ!។

គួររម្លឹកថា ស្រ្តីនគរបាលចរាចរណ៍ ក៍បានបង្ហោះសារធ្វើការសុំទោសថា “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ ៧១៦៥៥ សូមចេញមុខសុំទោសជាសាធារណៈ ក្នុង facebook ចំពោះ ការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុត ឯកសណ្ឋាន កាលពីថ្ងៃទី២ ខែ៣ ឆ្នាំ២០២១ កន្លងមកនេះ”។ លោកស្រីថា ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រិីខ្មែរទេ អាស្រ័យដូចនេះ សូមអង្គភាពនិងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់មេត្តាដោយក្តីអនុគ្រោះ៕