ក្រោយពេលជនជាតិជប៉ុនម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅអគារស្នាក់នៅមួយនៅ បឹងកេងកង៣ អំំពាវនាវស្វែងរកការផ្គត់ផ្គង់អាហារ លោកអភិបាលក្រុងភ្នំពេញ ចាត់មន្រ្តីនាំស្បៀងអាហារផ្តល់ជូនភ្លាមៗ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនជាតិជប៉ុននោះ កំពុងធ្វើចត្តាឡីស័កនៅអគារ អឹល រ៉េស៊ីដេន បឹងកេងកង៣។ កន្លងមកគាត់បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រួចហើយ ប៉ុន្តែក្នុងកំឡុងពេល១៤ថ្ងៃ នៅក្នុងអគារនេះមានអ្នកវិជ្ជមានកូវីដ១៩ ចឹងដោយសារគាត់នៅក្នុងក្រុមធ្វើចត្តាឡីស័កជាមួយគ្នា ក៏តម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាមួយក្រុមហ្នឹងបន្តទៀត តាមនីតិវិធីរបស់មន្ទីរសុខាភិបាល។
លោកបន្តថា ក្រុមគាត់បានស្នើសុំជំនួយបន្ថែម ដោយសារខ្វះស្បៀងអាហារ អភិបាលរាជធានីក៏បាននាំយកស្បៀងអាហាររួមមាន អង្ករ ៥០គីឡូ ទឹកសុទ្ឋ ២កេស ខ្ទឹមបារាំង២គីឡូ ផ្លែល្ពៅ ២គីឡូ ស្ពៃក្តោប ២ផ្លែ ម្ទេស ១គីឡូ និងមាន់ ២ក្បាល នាំទៅផ្តល់ជូនភ្លាមៗ៕