«ខ្ញុំគ្រាន់តែពាក់អាវប្រភេទក្រណាត់កៅស៊ូ ពាក់ម៉ាស់រយៈពេលត្រឹមតែ ២០ ទៅ៣០នាទីសោះ មានអារម្មណ៍ថាក្តៅ ហប់ ស្អុះស្អាប់ណាស់ ចុះទម្រាំតែបងប្អូនក្រុមគ្រូពេទ្យ ដែលត្រូវពាក់អាវកៅស៊ូ ពាក់ម៉ាស់គ្រប់ពេលវេលា គ្រប់ជំហ៊ាន ក្នុងពេលចុះបំពេញភារកិច្ច មិនដឹងថាពិបាកប៉ុនណានោះទេ»។ នេះជាអារម្មណ៍ពិត របស់លោកឧកញ៉ា ស្រី ចាន់ថន ក្រោយពេលសាកល្បងពាក់អាវកៅស៊ូបិទលើមុខ។
ការប្រៀបធៀបនេះ ធ្វើឱ្យលោកឧកញ៉ា យល់យ៉ាងច្បាស់ ពីសុខទុក្ខ និងផលលំបាក របស់ក្រុមគ្រូពេទ្យឈុតស របស់កម្ពុជា ដែលសព្វថ្ងៃកំពុងឈរជើងប្រយុទ្ធប្រឆាំង ទប់ស្កាត់ស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជាដ៏អាក្រក់នេះ។
លោកឧកញ៉ាបន្ថែមថា៖ «ខ្ញុំពិតជាស្ងប់ស្ងែងកោតសរសើរខ្លាំងណាស់ ហើយថែមទាំងមានមោទនភាពបំផុត ចំពោះការលះបង់ដ៏ធំធេង របស់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ ដោយមិនគិតពីពេលវេលា ឬក្តីសុខផ្ទាល់ខ្លួន ដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីត១៩ ដ៏កាចសាហាវមួយនេះ..ខ្ញុំសូមលើកទឹកចិត្ត និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់មានសុខភាពល្អ និងជោគជ័យចំពោះបេសកកម្មមួយនេះ»។
ចំពោះបងប្អូនប្រិយមិត្តអ្នកអានវិញ មានអារម្មណ៍ និងយោបល់បែបណាដែរ ចំពោះវីរៈភាពរបស់ក្រុមកងទ័ពឈុតសរបស់ប្រទេសជាតិយើង ដែលកំពុងតស៊ូក្រាញននៀលជាមួយសត្រូវអត់ស្រមោលកូវីដ១៩នេះ?