បន្ទាប់ពីមានការជូនដំណឹងដោយរដ្ឋបាលខេត្តព្រៃវែង ទាក់ទងនឹងការប្រកាសផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ៤ឃុំ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ មីនា ម្សិលមិញ ព្រឹកនេះ ស្ថានភាពនៅក្នុងទីរួមខេត្តព្រៃវែង ឃើញថាមានសភាពស្ងប់ស្ងាត់ ទាំងនៅតាមដងផ្លូវ និងតាមទីសាធារណៈមួយចំនួន។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រៃវែង បានដាក់ចេញនូវវិធានការបន្ទាន់ភ្លាមៗ ផ្អាកចរាចរណ៍ប្រជាពលរដ្ឋក្នុងឃុំចំនួន ៤ រួមមាន ឃុំព្រែកខ្សាយ ឃុំព្រែកខ្សាយ ឃុំអ្នកលឿង និងឃុំពាមរក៍ នៃស្រុកពាមរក៍ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩ លើប្រជាប្រពលរដ្ឋក្នុងស្រុកនេះ ចំនួន ៣៦នាក់។ ដោយឡែក សម្រាប់ខេត្តព្រៃវែងទាំងមូល ចំនួនអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន ៤៥នាក់ ដែលជាសញ្ញាមិនល្អ និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗក្នុងទីរួមខេត្តព្រៃវែង ដែលក្រុមការងារ Oknha News យើងខ្ញុំ ទទួលបានពីផេកហ្វេសប៊ុក ខេត្តព្រៃវែង ៖