ឆ្កែគឺជាប្រភេទសត្វចិញ្ចឹមមួយដែលពេញនិយមសម្រាប់ប្រជាជននៅអ៊ឹរ៉ុប សូម្បីប្រធានាធិបតីអំឡុងអាណត្តិរបស់ខ្លួននៅក្នុងសេតវិមាន។ តាមស្ថិតិឲ្យដឹងថា ប្រធានាធិបតីអាមេរិក ៣០ ក្នុងចំណោម ៤៤នាក់ មានឆ្កែចិញ្ចឹមយ៉ាងហោចណាស់មួយក្បាលក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួន។ ចំណែកនៅស្រុកខ្មែរក៍មានប្រជាពលរដ្ឋបានចិញ្ចឹមឆ្កែស្ទើរតែគ្រប់ផ្ទះផងដង។
មិនខុសពីនៅបរទេសទេ ថ្ងៃនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិគ្រឹះ លោកជំទាវឧកញ៉ា ហាក់ ណៃ បានរៀបចំធ្វើពិធីអបអរសាទរ និងស្វាគមន៍ឆ្កែបង្កើតកូនរហូតដល់ ១២កូន ហើយមានឈ្មោះសុទ្ធតែពិរោះៗទៀតផង។
គណនីហ្វេសបុកឈ្មោះ Thavy Hak បានបង្ហោះរូបកូនឆ្កែ ដាក់ឈ្មោះ និងរាយនាមឆ្មប់ កាំម៉េាមេន ព្រមទាំងអ្នកអុជធូបប់ស្រន់ នៅរសៀលនេះថា ឈ្មោះប៉ាប៉ា: ដុងហេ DongHe ឈ្មោះម៉ាក់ម៉ាក់: ដេលឡា Della ឈ្មោះកូនទាំង ១២ កេីតថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២១១. Bobby ឈ្មោល២. Chloe ញី៣. Zola ញី៤. Hazel ញី៥. Elsa ញី៦. Levi ឈ្មោល៧. Priya ញី៨. Flynn ឈ្មោល៩. Merci ឈ្មោល១០. Oliver ឈ្មោល១១. Mocha ឈ្មោល១២. Albie ញី។
ប្រភពខាងលើបានឲ្យដឹងថា ឆ្មប: Pisey RongSivfong Nguon កាំមេរាមេន: Lee Taingអ្នកសំអាត: Thavy Hakអ្នកចាំសួរ “ម៉េចហេីយ ៗ” : Jak-riya RgKuyheang TaingHak BunsingSoucheng Dara Lornអ្នកអុជធូបបន់ស្រន់: Hak Nay។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ លោកជំទាវឧកញ៉ា ហាក់ ណៃ ដែលត្រូវបាន តែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកកាយនៃព្រះរាជាណាចក្រកម្ពុជាឡើងងារជា “គុណនារីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”៕