ឧកញ៉ា ស្រី ចាន់ថន៖ កន្លែងខ្លះចោទទាល់តែតោងខ្សែពួរ នេះមិនមែនជាឧបសគ្គសម្រាប់ខ្ញុំ ព្រោះមានការតាំងចិត្តរួចជាស្រេចហើយ

ជុំវិញ​ឧកញ៉ា

អគ្គនាយកក្រុមហ៊ុន Jet group លោកឧកញ៉ា ស្រី ចាន់ថន ដែលត្រូវបានគេចាត់ថា ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា ដោយគិតមកដល់ពេលនេះលោកក្តោបមុខជំនួញរាប់សិបក្រុមហ៊ុននៅក្នុងដៃ។ អ្នកជំនួញវិស័យអចលនទ្រព្យ ឧកញ៉ា ស្រី ចាន់ថន តែងប្រើពេលវេលារបស់លោកផ្សារភ្ជាប់ជាមួយវប្បធម៌ ប្រពៃណី និងទេសចរ ត្បិតយកអនុស្សាវរីយ៍ទំនៀមទម្លាបរស់នៅរបស់ប្រជាជនខ្មែរ ដើម្បីបង្ហាញដល់ពិភពលោកបានស្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing, sitting and lake

លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងលើទំព័រហ្វេសបុកថា “តោះចូលព្រៃកុំគិតច្រើន លំហែលអារម្មណ៍រីករាយនឹងការដើរព្រៃបែបផ្សងព្រេង។ សូមឲ្យបងប្អូនទស្សនាវីដេអូខ្លី ខ្ញុំបានចំណាយពេលឡើងភ្នំឪរ៉ាល់មានកំពស់ ១៨១៣ម៉ែត្រ ដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា I love Cambodia”។

May be an image of mountain, grass and nature

លោកឧកញ៉ាបានលើកឡើងថា ហេតុអ្វីកូនខ្មែរគ្រប់រូបគួរឡើងភ្នំឱរ៉ាល់? ជាកាពិតណាស់ទីនេះ គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយមានភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំឡើងភ្នំឱរ៉ាល់ជាលើកដំបូងមាន បានជួបបញ្ហាប្រឈមជាច្រើន កាដើរឡើងភ្នំដែលខ្ពស់ជាងគេនេះ។ កន្លែងខ្លះចោទទាល់តែតោងខ្សែពួរទើបអាចទៅមុខរួច តែនេះមិនមែនជាឧបសគ្គសម្រាប់ខ្ញុំឡើយ ព្រោះខ្ញុំមានការតាំងចិត្តរួចជាស្រេចហើយ។

May be an image of one or more people, people standing and outdoors

បើតាមលោកឧកញ៉ា ការធ្វើដំណើរឡើងភ្នំ និងបង្រៀនបងប្អូនអោយចេះបត់បែន និងតស៊ូអត់ធ្មត់ជាងមុន ដើម្បីបន្តដំណើរទៅមុខ អ្វីដែលពិសេសនោះគឺ សម្លេងសត្វយំ និងដើមឈើជ្រោងច្រាងតាមផ្លូវ ជាហេតុធ្វើឲ្យអារម្មណរបស់យើងបានធូស្បើយច្រើន។

May be an image of mountain and nature

សហគ្រិនដែលជាអ្នកនិយមដំណើរទេសចរបែបធម្មជាតិព្រៃភ្នំរូបនេះ បានផ្តាំថា បងប្អូនកុំបារម្មណ៍ ថាមិនអាចឡើងដល់ ព្រោះអំឡុងពេលខ្ញុំបានធ្វើដំណើរនេះ បានជួបមនុស្សចាស់ក្មេងជាច្រើន ដែលពួកគាត់អាចធ្វើបានដូចគ្នា។ មានអ៊ុំខ្លះ អាយុរហូតដល់៦០ឆ្នាំ គាត់អាចឡើងដល់ដែរ សំខាន់បំផុតគឺជាកាតស៊ូអត់ធ្មត់នេះឯង។ ដើម្បីចូលរួមចំណែកក្នុងការថែរក្សារសម្បត្តិធម្មជាតិ យើងទាំងអស់គ្នាគួរចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅតំបន់ធម្មជាតិទាំងនេះអោយបានច្រើន។

May be an image of 1 person, standing and road

គួររម្លឹកថា ម្ចាស់តំបន់ SKY LAND 7NG លោកឧកញ៉ា ស្រី ចាន់ថន មួយរយៈពេលចុងក្រោយនេះ មហាជនមានការកោតសរសើរទាំងសកម្មភាពមនុស្សធម៌ ការចូលរួមជាមួយរាជរដ្ឋាភិបាល រួមជាមួយការលះបង់កម្លាំងកាយចិត្ត និងថវិកាដើម្បីផលិតវីដេអូតំបន់ទេសចរក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានតំបន់ទេសចរធម្មជាតិច្រើនកន្លែងដើម្បីបង្ហាញនិងផ្សព្វផ្សាយទៅកាន់ពិភពលោក៕

តោះទស្សនាការដើរព្រៃបែបផ្សងព្រេងជាមួយឧកញ៉ា ស្រី ចាន់ថន៖