ចាប់ជាក់ស្តែង អ្នក​បន្លំ​លក់​ផលិត NNP ​នៅផ្សារ​លើធំថ្មី​ ទាមទារ​សំណង​ខូចខាត ១០ ម៉ឺន​ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០២១ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​លក់និងចែកចាយ​ផលិតផល​ក្លែង​ម៉ាក​NNP ដោយ​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនពេល​ឈានដល់​ការបង្ក្រាប​នេះ ក្រុមហ៊ុន ដា​ណា ទ្រី បាន​ព្រមាន​​ឲ្យ​បញ្ឈប់​ការ​លក់​ផលិតផល ​NNP​ ​ក្លែងបន្លំ ប៉ុន្តែម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម ទើប​ក្រុមហ៊ុន​ដា​ណា​ទ្រី ឈាន​ទៅ​ប្តឹងសមត្ថកិច្ច​និងទាមទារ​សំណង​ខូចខាត ១០ ម៉ឺនដុល្លារ។

ក្រៅពី​រឹបអូស​វត្ថុតាងជាច្រើនជាផលិតផល​ NNP ក្លែងបន្លំ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ថា នឹង​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​យ៉ាងណា​នោះ​ទេ ព្រោះ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​។ ​