មហាជន និងអ្នកគាំទ្រកាន់តែមានអារម្មណ៍រន្ធត់ចិត្តខ្លាំងបន្ទាប់ពីដឹងថា ម្តាយ តារាចម្រៀង វី ឌីណែត បានទទួលមរណភាពមន្ទីពេទ្យពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើយោងតាមទំព័រហ្វេសប៊ុកលោក ណុប ប៉ាយ៉ារិទ្ធ បានឲ្យដឹងថា “ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយអ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ”។
អាការជំងឺម្តាយតារាចម្រៀងកញ្ញា វី ឌីណែត កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមធ្ងន់ធ្ងរខ្លាំង ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សូមញ្ជាក់ថា អ្នកស្រី ងួន សុផាន្នីបានឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែអ្នកស្រីមានវ័យចំណាស់អាយុ៦៥ឆ្នាំ នឹងមានជំងឺប្រចាំកាយទៀតនោះទើបធ្វើឱ្យអ្នកស្រីបានទទួលមរណភាពនៅក្នុងថ្ងៃនេះតែម្ដង។