ក្រៅពីឡាវ និងសិង្ហបុរី ប្រទេស ៨ ទៀត នៅក្នុងតំបន់អាស៊ាន មានសមត្ថភាពអាចផលិតប្រេងបាន។
កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និងជាប្រទេសទី ៨ ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសឡាវ និងសិង្ហបុរី) បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy Ltd របស់សិង្ហបុរីបានទាញយកតំណក់ប្រេងជាលើកដំបូងក្នុងប្លុក A ពីបាសាំងខ្មែរកាលពីថ្ងៃទី ២៨ ខែធ្នូ។
តំណក់ប្រេងលើកដំបូងរបស់ប្រទេសកម្ពុជា បានទាញចេញពីតំបន់សម្បទានប្លុក A ដែលបានចាប់ផ្ដើមផលិតកម្មកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី ២៩ ខែធ្នូ ២០២០ បានប្រកាសថា ការចាប់ផ្ដើមផលិតកម្មប្រេងដំបូងក្លាយជាសមិទ្ធផលថ្មីមួយទៀត និងជាពរជ័យសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលជាក្រុមហ៊ុនរុករកប្រេងនិងឧស្ម័នបានដំណើរការអណ្តូងបូមប្រេងឆៅចំនួន ៤ បន្ថែមទៀតកាលពីចុងខែកុម្ភៈ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល ប្រាប់កាសែតក្នុងស្រុកថា ក្រុមហ៊ុននេះបានដំណើរការអណ្តួងបូមប្រេងចំនួន ៤ បន្ថែមទៀតនៅតំបន់ប្រេងអប្សរាក្នុងប្លុក A នៃបាសាំងខ្មែរ បន្ទាប់ពីអណ្តូងទី១ បានដំណើរកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុន។
ការដំណើរការអណ្តូងប្រេងទាំង ៥ នេះ កម្ពុជាអាចផលិតប្រេងបានចំនួន ៧ ៥០០ បារ៉ែល ក្នុង ១ថ្ងៃ។
បើតាមលោកជៀប សួរ ប្រសិនបើ អណ្តូងទាំង ៥ នេះ ដំណើរការល្អនឹងធ្វើការខួងអណ្តួងបន្ថែមជាបន្តបន្ទាប់ ទៅតាមផែនការ៕