អតីតឧកញ៉ា ឌួង ឆាយ បានសម្រេចចិត្តទៅសាងផ្នួសក្រោយបញ្ចប់ងារជាឧកញ៉ា

សង្គម​ និង​សេដ្ឋកិច្ច

អតីតឧកញ៉ា ឌួង ឆាយ ក្រោយចែកផ្លូវការជាមួយភរិយា និងត្រូវបានបញ្ចប់ងារឧកញ៉ា កាលពេលថ្មីៗនេះ បានសម្រេចចិត្តទៅសាងផ្នួសបួសជាសង្ឃ ដើម្បីជាការតបស្នងសង់គុណលោកអ្នកមានគុណ និងរំដោះគ្រោះនិងកម្មពារទាំងពួង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នាវត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសបុករបស់លោក ឌួង ឆាយ បានឲ្យដឹងមុននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
No photo description available.

លោក ឌូួង ឆាយ បានថ្លែងថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង”។

May be an image of 1 person, outdoors and temple

គួររម្លឹកថា ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យដកគោរមងារជា ឧកញ៉ា របស់លោក ឌួង ឆាយ បន្ទាប់ពីបែកធ្លាយវីដេអូប្រើហិង្សាលើអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា។ លោក ឌួង ឆាយ បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា​នៅ​ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ​២០១៩៕

No photo description available.
May be an image of 1 person

រូបភាព៖ ហ្វេសបុកលោក ឌួង ឆាយ