សូមផ្អាកខ្លះទៅ​! សមត្ថកិច្ចបានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង

សង្គម​ និង​សេដ្ឋកិច្ច

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសគឺការជួបជុំ ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីចូលរួមបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​។ បើតាមទំព័រហ្វេសបុកស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងមុននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and street

សមត្ថកិច្ចបានថ្លែងថា បេីមិនបានជួយអ្វីដល់ក្រុមគ្រូ​ពេទ្យ​ និងសមត្ថកិច្ច​ទេនោះ​ សុំត្រឹមតែបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ​បេីគ្មានការចាំបាច់។

របាយការណ៍ក្រសួងសុខាភិបាល នៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៧នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមាន ៣៧ករណី ខេត្តកណ្ដាល ៧ករណី ខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១ករណីផងដែរ៕