ក្រសួងសុខាភិបាលប្រកាសមុននេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៧៣នាក់ទៀត និងមានអ្នកជាសះស្បើយ ចំនួន ១៧នាក់ ដែលក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមរបាយការណ៍ក្រសួងរកឃើញអ្នកឆ្លងនៅរាជធានីភ្នំពេញ ចំនួន២៨នាក់ ខេត្តព្រះសីហនុ ចំនួន៣២ ខេត្តកំពង់ធំ ចំនួន៥នាក់ ខេត្តកណ្ដាល ចំនួន៣នាក់ ខេត្តសៀមរាបចំនួន១ ខេត្តព្រៃវែង ចំនួន ១ និងខេត្តកែបចំនួន១នាក់។
ដោយគិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងសរុប ១៧៥៣នាក់ អ្នកជាសះស្បើយ ៩៦៧ នាក់ អ្នកកំពុងព្យាបាល ៧៨១ នាក់ និងមានអ្នកស្លាប់ ០៣ នាក់ដដែល៕