ផ្លែម៉ាក់ប្រេង ម៉ាក់ប្រាំង​ធម្មជាតិ​ពិតៗ មួយ​ឆ្នាំ​មាន​ម្តង ​ប​ង​ប្អូន​ជិះកាត់​​តាម​ដង​ស្ទឹង​សៀមរាប កុំភ្លេច​ជួយ​ទិញ​ផង​

សង្គម​ និង​សេដ្ឋកិច្ច

ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង ដែល​ដាំដុះតាម​របង​​ផ្ទះ​បងប្អូនពលរដ្ឋ​​រស់នៅ​តាម​ដង​ស្ទឹង​សៀមរាប ខេត្ត​សៀមរាប​បាន​ផ្តើម​ប្រមូលផល និង​ដាក់​លក់​តាម​តម្លៃ​ផ្លែតូច​ផ្លែ​ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំចន្លោះខែកុម្ភៈ ឬខែមីនា ប្រជាពលរដ្ឋនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប តែងតែផ្តើមប្រមូលផលផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង ដែលដុះនៅដីភូមិតាមដងស្ទឹងសៀមរាប ចាប់ពីខាងត្បូងស្ពាននាគបន្តិច។ ដោយឡែកនៅឆ្នាំ២០២១នេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងមិនមានច្រើនដូចរាល់ឆ្នាំទេ ហើយអ្នកលក់ក៏មានតិចដែរ។តម្លៃ​លក់​មួយ​គីឡូ​ចាប់ពី​ ៨ពាន់រៀល ទៅ ១២,០០០រៀល។

គួរបញ្ជាក់​ថា ផ្លែ​ម៉ាក់ប្រេង​ម៉ាក់ប្រាំង​ដែល​ពលរដ្ឋ​ដាក់លក់​នេះ​ ធម្មជាតិពិតៗ ហើយមួយឆ្នាំមានតែម្តងទេ មិនដូចផ្លែឈើដទៃ ដែលលក់តាមផ្សារ ឬទីសាធារណៈផ្សេងៗ មានលក់រាលខែរាល់ឆ្នាំមិនដឹងគេយកមកណាទេ។