រកឃើញអ្នកឆ្លងត្រឹមតែ ៣ រាជធានីខេត្តប៉ុណ្ណោះនៅព្រឹកនេះ

សង្គម​ និង​សេដ្ឋកិច្ច

មិនទាន់ថមថយនៅឡើយទេ ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៣រាជធានីខេត្ត គឺខេត្តព្រះសីហនុ ចំនួន ១៧នាក់ រាជធានីភ្នំពេញមានចំនួន ១៤ និងខេត្តសៀមរាបចំនួន២ ដែលសរុបអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥នាក់ និងជាសះស្បើយ ៣២នាក់ ក្នុងនោះករណីឆ្លងចូលសហគមន៍ ៣៣នាក់ និងអ្នកដំណើរពីបរទេស ០២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍ក្រសួងគិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅព្រះរាជណាចក្រកម្ពុជាមាន អ្នកឆ្លងសរុប ១៧៨៨ នាក់ អ្នកជាសះស្បើយ ៩៩៩ នាក់ អ្នកដែលកំពុងសម្រាកព្យាបាល ៧៨៣ នាក់។

រយៈពេលជាងពីរឆ្នាំដែលប្រទេសកម្ពុជា ជួបជំងឺរាតត្បាតសកលវីរុសកូរូណា ដោយគិតមកដល់ពេលនេះមានអ្នកស្លាប់ដោយសារជំងឺកូវីចំនួន៤នាក់ ដែលក្នុងចំណោមឆ្លងសរុបចំនួន ១៧៨៨ នាក់៕