​បង​ស្រី​បង្កើត​តារាចម្រៀង វី ឌីណែត ​កំពុង​តែ​ពពោះកូនក្នុងផ្ទៃ​​​៧​ខែ ពិនិត្យឃើញវិជ្ជមាន​​កូវីដ​១៩

សង្គម​ និង​សេដ្ឋកិច្ច

ដំណឹងដ៏អកុសលមួយទៀត បានកើតឡើងលើ តារាចម្រៀង វី ឌីណែត និងក្រុមគ្រួសារ ខណៈដែលទើបតែ​បាត់​បង់​ម្ដាយជាទីគោរពស្រលាញ់ ដោយសារ​កូវីដ​-​១៩ ​ស្រាប់​តែថ្ងៃនេះ ​ទទួល​ដំណឹងថ្មីថា បងស្រីបង្កើតរបស់កញ្ញា ដែលកំពុង​តែ​ពពោះ​​កូនក្នុងផ្ទៃបាន ​៧​ខែ ពិនិត្យឃើញថា វិជ្ជមាន​​កូវីដ​១៩ម្នាក់ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងស្រីបង្កើតរបស់កញ្ញា វី ឌីណែត ឈ្មោះ វី ឌីណា គឺជាអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ក្នុងចំណោម អ្នកតេស្តរកឃើញថា វិជ្ជមាន ៤នាក់ ដែលធ្វើការនៅ ​ក្នុង​ហាង​កែ​សម្ផស្ស​មួយ​កន្លែង​ឈ្មោះ​ថា Master Care Cambodia ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានប្រកាសលទ្ធផល កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០២១ ម្សិលមិញ​នេះ។

​​​អ្នក​ជំងឺ​ទាំង ៤ នាក់​ (បង​ស្រី​កញ្ញា​ វី​ ឌីណែត​ម្នាក់​​) ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ The Great Duke ​ហើយ​។ កញ្ញា​ វី ឌីណែត គឺជាតារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស និងជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ដែល​​ទើប​តែ​បាត់បង់​អ្នក​ម្ដាយ​ ​ជាទី​គោរព​ស្រលាញ់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយសារកូវីដ១៩៕  ​