ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២៣មីនានេះ សម្រេចមិនឲ្យអនុវត្តគម្រោងអភិវឌ្ឍ “បឹងអច្ឆរិយៈអង្គរ” របស់ក្រុមហ៊ុនណាហ្គាវើល ដែលអភិវឌ្ឍន៍គម្រោងដ៏ធំក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រុងសៀមរាប ខេត្តសៀមរាប។
ក្រសួងបានបញ្ជាក់ថា ដោយមានកិច្ចប្រជុំឆ្លងយោបល់ជាមួយអ្នកជំនាញជាតិ និងអន្ដរជាតិ កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមានសំហរស្របគ្នាជាមួយគណៈកម្មការ ICC អង្គរ និងយោបល់របស់អ្នកជំនាញការ Ad Hoc សម្រេចមិនឱ្យក្រុមហ៊ុនណាហ្គា អនុវត្តគម្រោងនេះទេ ដែលអាចនឹងមានប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ។
ក្រុមហ៊ុន NagaCorp បានឲ្យដឹងនាពេលកន្លងកមកថា ការអភិវឌ្ឍនេះ នឹងបម្រើដល់ពហុបំណងជំរុញឲ្យមានការធ្វើដំណើរកម្សាន្ដមកកាន់ខេត្តសៀមរាប ស្របពេលដែលនឹងមានផ្ដល់ការផ្សព្វផ្សាយបន្ថែមទៀត ដោយអនុវត្តតាមយុទ្ធសាស្ត្រធ្វើដំណើរតភ្ជាប់ខេត្តសៀមរាប និងរាជធានីភ្នំពេញតាមជើងហោះហើរផ្លូវអាកាស តាមផ្លូវទន្លេ និងផ្លូវគោក។
គួររម្លឹកថា គម្រោងបឹងអង្គរអច្ឆរិយ នឹងត្រូវបានរចនាឡើងដោយក្រុមហ៊ុនអាមេរិក Stealman Partners ដែលជាក្រុមហ៊ុនរចនាប្លង់របស់ Nagaworld និងក្រុមហ៊ុន Gensler៕
អត្ថបទទាក់ទង៖