ប្រព័ន្ធពន្ធដារបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេស ហើយក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ មិនថាតែក្រុមហ៊ុន ឬអាជីវកម្មខ្នាតតូច មធ្យម ឬធំឡើយ។
ហេតុផលនេះហើយ ក្រុមហ៊ុនជាច្រើនត្រូវការបុគ្គលិកដែលមានការយល់ដឹងពី អ្វីដែលហៅថាពន្ធ ការគណនាពន្ធ ការប្រកាសពន្ធ និងកាតព្វកិច្ចផ្សេងៗក្នុងការបង់ពន្ធ ដើម្បីជៀសវាងក្នុងការគណនា និងប្រកាសពន្ធមិនត្រឹមត្រូវក្នុងប្រការច្បាប់ណាមួយដែលបានកែសម្រួល និងស្របទៅតាមច្បាប់ និងការកំណត់របស់រាជរដ្ឋាភិបាល។
វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល មានការបណ្ដុះបណ្ដាលលើកម្មវិធីសិក្សាថ្នាក់ពន្ធដារកម្ពុជា ដែលមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងសមាគមនគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេសផងដែរ។ កម្មវិធីសិក្សាពន្ធដារកម្ពុជានៅវិទ្យាស្ថានខេមអេដ ត្រូវបានកែសម្រួល រៀបចំនិងត្រួតពិនិត្យដោយឯករាជ្យពីក្រុមអ្នកឯកទេសជំនាញពន្ធដាររបស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG កម្ពុជា។
វិទ្យាស្ថានខេមអេដបានបញ្ចូលនូវកម្មវិធីសិក្សាសំខាន់ៗដែលនឹងផ្តល់នូវចំណេះដឹងដែលទាក់ទងនឹងប្រព័ន្ធពន្ធដារដែលចាំបាច់សម្រាប់គណនេយ្យករ សវនករ និងគណនេយ្យករដែលកំពុងធ្វើការនៅប្រទេសកម្ពុជា រួមមានដូចជា ពន្ធកាត់ទុក (Withholding Tax) ពន្ធលើប្រាក់បៀវត្ស (Tax on Income) ពន្ធអាករលើតម្លៃបន្ថែម (VAT) ពន្ធលើប្រាក់ចំណេញ (Tax on Profit) និងកាតព្វកិច្ចរបស់អ្នកបង់ពន្ធ។
អ្វីដែលពិសេស អ្នកសិក្សានឹងយល់ដឹងពីប្រព័ន្ធពន្ធដារកម្ពុជា មុខងារនិងគោលបំណងរបស់ពន្ធដារ រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រភេទនៃពន្ធដារ ប្រភេទគោលការណ៍នៃច្បាប់ពន្ធដារ ប្រព័ន្ធ និងឋានានុក្រមនៃការចុះគល់បញ្ជីផ្សេងៗ។ ការសិក្សាកម្មវិធីថ្នាក់ពន្ធដារកម្ពុជានេះ មានរយៈពេល ៦ខែ ដោយសិក្សា ៣ម៉ោងក្នុងមួយសប្ដាហ៍ ហើយសិក្សាជារៀងរាល់ថ្ងៃចុងសប្ដាហ៍ (ថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ)។
ការសិក្សាថ្នាក់ពន្ធដារកម្ពុជានេះដែរ និស្សិតមានសិទ្ធិក្នុងការជ្រើសរើសការសិក្សាជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានចំណេះដឹង និងបទពិសោធន៍នៅក្នុងវិស័យពន្ធដារនេះអស់រយៈពេលជាច្រើនឆ្នាំ ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋ ហើយចំណុចពិសេសទាំងនេះហើយ ដែលធ្វើអោយអ្នកសិក្សាអាចទទួលបាននូវបទពិសោធន៍ផ្សេងៗ និងថ្មីៗ ដែលសាស្រា្តចារ្យបានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ឥឡូវនេះវិទ្យាស្ថានខេមអេដកំពុងតែបើកទទួលសិស្សសម្រាប់ការចូលរៀននៅឆមាសថ្មីនេះ រហូតដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១។
សម្រាប់ការចុះឈ្មោះសិក្សា ក៏ដូចជាព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖០២៣ ៩៨៦ ៥២២/០១២ ៦១៨ ៩៨៨ ឬលោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានខេមអេដតាមរយៈ www.cam-ed.com៕