ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលការឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ ពីឧកញ៉ា សាម ឃុន ឧកញ៉ា អុឹង លីហេង និងឯកឧត្តម្ភ សេង ស៊ី វុត្ថា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
១.ឧកញ៉ា សាម ឃុន និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ
២.លោកឧកញ៉ា អុឹង លីហេង និង លោកជំទាវ តាំង ហ្គិចលៀង ថវិកា ចំនួន ២ម៉ឺនដុល្លារ
៣. ឯកឧត្តម្ភ សេង ស៊ី វុត្ថា និងលោកជំទាវវេជ្ជបណ្ឌិត ស្រី វីបុប្ផា ថវិកាចំនួន ១ម៉ឺនដុល្លារ