តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ឧបត្ថម្ភ​អង្ករ​២​តោន ជូនលោក ហេង ឡុង ដើម្បី​ជួយសម្រួល​ជីវភាពអ្នកសិល្បៈ​ដែល​ខ្វះខាតអំឡុង​ជំងឺ​កូ​វីដ​-១៩

កម្សាន្ត

តារាចម្រៀង​លោក ឆាយ វីរ​:​យុទ្ធ បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ​២​តោន ​ដើម្បី​ចូលរួមចំណែក​ជួយ​សម្រួល​ដល់​ការ​លំបាក​មួយ​គ្រា​ចំពោះ​តារា​សិល្បៈ​ដែល​កំពុង​ជួប​បញ្ហា​ឬ​ជីវភាព​ខ្វះខាត​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​​​។ ​នេះ​បើ​តាម​ការបញ្ជា​ក់ពីលោក ហេង ឡុង​ ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ ចិត្ត​ជួយ​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people and outdoors

លោក ហេង ឡុង​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ ចិត្ត​ជួយ​សង្គម​បានលើកឡើង​នៅ​ព្រលប់​ថ្ងៃទី​២៤ ខែមីនា នេះ​ថា​ដំណឹង​ល្អ​សម្រាប់​សិល្បករ​-​សិល្បការិនី​ដែលមាន​ជីវភាព​ខ្វះខាត​កំឡុង​ពេលដែល​បាត់​បង់​ប្រាក់ចំណូល​ក្នុងសម័យ​កូ​វីដ​-១៩។

លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា  បរិច្ចាគថវិកា១ពាន់ដុល្លារជូនសម្ដេចតេជោទិញវ៉ាក់សាំងកូវីដ១៩ -  news.dara-news.com

​លោក​បន្ត​ថា ​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ និង​គ្រួសារ ជា​ម្ចាស់​អង្ករ​ម៉ាក “​ស្ដេច​អង្ករ​” ផលិត​ដោយ​រោង​ម៉ា ស៊ីន​កិនស្រូវ​ហាក់​សែ​បាន​ឧបត្ថម​អង្ករ​ចំនួន​២​តោ ន​ជួយ​សម្រួល​ជីវភាព​សិល្បករ​-​សិល្បការិនី​ខណៈ​ជំងឺ​កូ​វីដ​-១៩​កំពុង​រាតត្បាត​។

ប្រធាន​សមាគម​មិត្ត​សិល្ប​:​ស្ម័គ្រចិត្ត​ជួយ​សង្គម​រូប​នេះ​បាន​បន្ថែម​ថា ​សូម​ទេវតា​តាម​ថែរក្សា​លោក និង​ក្រុមគ្រួសារ​ឲ្យ​ជួប​តែ​សុខភាព​ល្អ​និង​ជោគជ័យ​គ្រប់​ភារកិច្ច៕