នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានការរៀបចំក្រុងពាលីសាងសង់ស្ពានដែលមានប្រវែង ១៣២ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលតភ្ជាប់ពី ឃុំរការ ទៅឃុំរាប ជាការឧបត្ថម្ភដោយឧកញ៉ា ប៊ុត ចាន់ធូ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ប៊ុត ចាន់ធូ បានថ្លែងថា សមិទ្ធផលស្ពាននេះ នឹងបម្រើប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង ក៏ដូចជានៅក្នុងឃុំទាំងពីរ ងាយស្រួលក្នុងការឆ្លងកាត់ទៅវិញទៅមក និងការដឹកជញ្ជូនកសិផលទៅលក់នៅទីផ្សារ។
ក្រៅពីការឧបត្ថម្ភការកសាងស្ពានជាសមិទ្ធផលដល់អ្នកភូមិ លោកឧកញ៉ា ក៏លើកពីគម្រោងអភិវឌ្ឍអចលនទ្រព្យលើផ្ទៃដីជាង ៧ ហិកតា ដែលមានការកសាងជា ផ្សារ ,ផ្ទះល្វែង, កន្លែងកម្សាន្តផ្សេងៗដើម្បីពង្រីកសេដ្ឋកិច្ចប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អាចរកចំណូលបន្ថែមក្រៅពីការធ្វើកសិកម្ម៕