ក្រុមហ៊ុនជីប ម៉ុង បានបញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុន Textron Inc ដើម្បីបម្រើអាជីវកម្ម ដែលកំពុងលូតលាស់ទៅមុខឥតឈប់ឈរ។
ការបញ្ជាទិញថ្មីបន្ថែមនេះ ស្របពេលក្រុមហ៊ុនមានស្រាប់រួចទៅហើយឧទ្ធម្ភាគចក្រម៉ូដែល Bell 429 រួមនឹងឧទ្ធម្ភាគចក្រម៉ូដែល Bell ដែលកំពុងប្រើប្រាស់ក្នុងអាជីវកម្ម។
អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបពីក្រុមហ៊ុន Textron Inc. ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ធំមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជួយជំរុញពាណិជ្ជកម្មក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនទៅមុខ។
អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា នេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចស្របតាមគោលនយោបាយណែនាំ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលផងដែរ៕